សុំបន្តបណ្ណ័ប៉ាតង់អាជិវកម្មប្រចាំឆ្នាំ

 

ប្រសិនបើអ្នកបានសំរេចចិត្តធ្វើជំនួញនៅប្រទេសកម្ពុជា លោកអ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះក្រុមហ៊ុន ថ្មីជាមួយនិងនាយកដ្ឋានពន្ធដារក្នុងអំឡុងពេល១៥ថ្ងៃបន្ទាប់ពីលោកអ្នកបានទទួលវិញ្ញាបនបត្រ័ពាណិជ្ជ កម្ម។ វាគឺជាពន្ធប៉ាតង់អាជិវកម្មប្រចាំឆ្នាំ។

ក្រុមហ៊ុនត្រូវធ្វើការចុះពន្ធប៉ាតង់នេះឡើងវិញអោយបានមុនថ្ងៃទី៣១ខែមិនារៀងរាល់ឆ្នាំ។ ឌី.អិន.ខេ អាចបំរើសេវានេះជូនលោកអ្នករហ័សទាន់ចិត្តជាមួយនិងប្រសិទ្ធភាពទាំងគុណភាពនិងតំលៃសមរម្យ ដើម្បីទទួលបានបណ្ណ័ប៉ាតង់នេះ។

សេវារបស់យើងរួមមាន៖
• រៀបចំឯកសារនិងដាក់ស្នើទៅនាយកដ្ឋានពន្ធដារ
• ការផ្តល់នូវបណ្ណ័ប៉ាតង់
• បែបបទបង់ប្រាក់ពន្ធប៉ាតង់ទៅនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព១ឆ្នាំ
• បន្ទាប់ពីបំពេញបែបបទសព្វគ្រប់សម្រាប់ប៉ាតង់ ឌី.អិន.ខេ រក្សាតាមដានឯកសារនូវគ្រប់ ដំណាក់កាល ដើម្បីធានាអោយប្រាកដ៏ថា វានឹងរួចរាល់មិនលើសពីរយៈ០៤សប្តាហ៍។

ឯកសារតំរូវ៖
• ច្បាប់ថតចម្លងឯកសារដែលទាក់ទងនិងវិញ្ញាបនបត្រ័ពាណិជ្ជកម្ម
• ឯកសារបញ្ជាក់អំពីការប្រើប្រាស់ទឹក ភ្លើង
• ឯកសារបញ្ជាក់អំពីកិច្ចសន្យាជួលស្នាក់ការ ឬបណ្ណ័កម្មសិទ្ធ។
• ឯកសារបន្ទាប់បន្សំផ្សៀងៗនិងស្នើរសុំប្រសិនបើមានការចាំបាច់។


Back
Next