ចុះបញ្ជីការក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម

 

ប្រសិនបើអ្នកបានសំរេចចិត្តធ្វើជំនួញនៅប្រទេសកម្ពុជា លោកអ្នកចាំបាច់ត្រូវធ្វើការចុះបញ្ជីពាណិជ្ជ កម្មជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុសំរាប់សុំបណ្ណ័ប៉ាតង់នៃនាយកដ្ឋាន ពន្ធដារ។

ឌី.អិន.ខេ អាចបំរើសេវាទាំងនេះជូនលោកអ្នករហ័សទាន់ចិត្ត ជាមួយនិងប្រសិទ្ធភាពទាំងគុណភាព និងតំលៃសមរម្យ។

សេវារបស់យើងរួមមាន៖
• ដំណើការស្វែងរកឈ្មោះក្រុមហ៊ុនដែលបានស្នើរ នៅក្នុងបញ្ជីឈ្មោះពាណិជកម្ម
• រៀបចំឯកសារដើម្បីចុះឈ្មោះក្រុមហ៊ុន ហើយដាក់ស្នើចុះបញ្ជីឈ្មោះពាណិជកម្ម
• ការផ្តល់វិញ្ញាបនបត្រ័ពាណិជ្ជកម្ម, លិខិតអនុញ្ញាតអាជិវកម្មចំនួន២ច្បាប់, លក្ខន្តិកៈអាជីវកម្មចំនួន ២ច្បាប់, ទំរង់ចុះឈ្មោះក្រុមហ៊ុន, និងត្រាក្រុមហ៊ុន។
• បែបបទបង់ប្រាក់សេវារដ្ឋបាលទៅក្រសួងពាណិជ្ជកម្មសំរាប់ការចុះបញ្ជីពាណិជ្ជកម្ម ដែលមាន សុពលភាព០៣ឆ្នាំ
• បន្ទាប់ពីបំពេញបែបបទសព្វគ្រប់សម្រាប់ការចុះឈ្មោះ ឌី.អិន.ខេ រក្សាតាមដានឯកសារនូវគ្រប់ ដំណាក់កាល ដើម្បីធានាអោយប្រាកដ៏ថា វានឹងរួចរាល់មិនលើសពីរយៈ០៤សប្តាហ៍។ បន្ទាប់នេះ អ្នកមានក្រុមហ៊ុនមួយស្របច្បាប់និងឥឡូវនេះអ្នកអាចប្រកបមុខជំនួញរបស់លោកអ្នកបាន។

ឯកសារតំរូវ៖
• ស្នើឈ្មោះក្រុមហ៊ុនដែលអ្នកចង់បាន(អាចត្រូវប្តូរប្រសិនបើឈ្មោះ នោះត្រូវបានគេយកហើយ) ។
• បញ្ជាក់អំពីប្រភេទក្រុមហ៊ុនរបស់លោកអ្នក។
• កិច្ចសន្យាជួលស្នាក់ការ ឬបណ្ណ័កម្មសិទ្ធ។
• បញ្ជាក់អំពីកម្មវត្ថុនិងគោលបំណងចំបងរបស់អាជិវកម្ម។
• ឯកសារធនាគាបញ្ជាក់អំពីប្រាក់ដើមទុនមានយ៉ាងតិចបំផុត១០០០ដុល្លារ។
• រូបថតស្នាក់ការក្រុមហ៊ុនអោយជាប់ជាមួយអសយ័ដ្ឋាន។
• រូបថតប្រធានក្រុមហ៊ុននិង/ឫភាគហ៊ុននិកទាំងអស់ចំនួន០៣សន្លឹកម្នាក់ៗ ជាមួយនិងទំហំ ៤ស.ម * ៦ស.ម។


Back
Next