ស្នើសុំ​ចុះ​បញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​ (អ.ត.ប)

11-09-2018
...

ចំពោះ​សហគ្រាស​ដែល​ផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​មាន​ជាប់​ពន្ធ​ត្រូវ​ចុះ​បញ្ជី អ.ត.ប ប្រសិន​បើ​សហគ្រាស​ទាំង​នោះ បំពេញ​នូវ​លក្ខណៈ​វិនិច្ឆ័យ​ដូច​ខាង​ក្រោម​៖
-. ក្រុមហ៊ុន​សាជីវកម្ម ក្រុមហ៊ុន​នាំ​ចូល​ក្រុមហ៊ុន​នាំ​ចេញ និង​ក្រុមហ៊ុន​វិនិយោគ
-. អ្នក​ជាប់​ពន្ធ​លើ​ផលរបរ​បាន​មក​ពី​ការ​លក់​ទំនិញ (គឺ​ចំណូល​ដុល​ដោយ​មិន​គិត អតប និង​ការ​ផ្គត់ផ្គង់​មិន​ជាប់​ពន្ធ​) ដែល​មាន​ទឹក​ប្រាក់​លើស​ពី ១២៥​លាន​រៀល ចំនួន​ ៣ (បី) ខែ​ជាប់​ៗ​គ្នា​ កន្លង​មក​ ឬ ៣ (បី) ខែ​ជាប់​ៗ​គ្នា​នៅ​ខែ​បន្ទាប់​។
-. អ្នក​ជាប់​ពន្ធ​លើ​ផល​របរ​បាន​មក​ពី​សេវាកម្ម​ដែល​មាន​ទឹក​ប្រាក់​លើស​ពី ៦០ លាន​រៀល ចំនួន​ ៣ (បី) ខែ​ជាប់​ៗ​គ្នា​កន្លង​មក​ ឬ ៣ (បី) ខែ​ជាប់​ៗ​គ្នា​នៅ​ខែ​បន្ទាប់​។
-. អ្នក​ជាប់​ពន្ធ​លើ​ផល​របរ​បាន​មក​ពី​ការ​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​ដែល​មាន​ទឹក​ប្រាក់​លើស​ពី ៣០លាន​រៀល​។

ការ​ចុះ​បញ្ជី "អតប” ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវកម្ម​សម្រាប់​ការ​វិនិយោគ និង​ពាណិជ្ជ​កម្ម​នាំ​ចេញ-នាំ​ចូល ឬ​ក្នុង​អំឡុង​ពេល​ ៣០ថ្ងៃ នៅ​ពេល​ដែល​អ្នក​បង់​ពន្ធ​ក្លាយ​ជា​អ្នក​ជាប់​ពន្ធ។

សេវាកម្ម​របស់​ក្រុមហ៊ុន​ ឌី.អិន.ខេ លោក​អ្នក​ពុំ​ចាំ​បាច់​ពិបាក​ក្នុង​ការ​ស្នើសុំ​និង​បំពេញ​ទម្រង់​បែប​បទ​ដើម្បី​ដំណើរ​ការ​ការងារ​ស្នើសុំ​ឈ្មោះ​នោះ​ទេ គឺ​ភ្នាក់ងារ​ ឌីអិនខេ ជា​អ្នក​ដំណើរ​ជូន​លោកអ្នក​ទាំង​អស់​។

ឯកសារ​តម្រូវ​រួម​មាន ​វិញ្ញាបនបត្រ​ពី​ក្រសួងពាណិជ្ជកម្ម, ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ, ហត្ថលេខា​ម្ចាស់​ក្រុមហ៊ុន, ... ។ល។

សម្ដី​ពិត​របស់​អតិ​ថិជន