សេវាកម្ម​ប្រកាស​ពន្ធ​ប្រចាំខែ

12-09-2018
...

បន្ទាប់​ពី​លោក លោកស្រី​បាន​ចុះ​បញ្ជី​បើក​ក្រុមហ៊ុន​រួចរាល់ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ត​ជា​រៀងរាល់​ខែ គឺ​កាតព្វកិច្ច​បង់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ប្រចាំខែ។ ក្រុមហ៊ុន​និមួយៗ​ជាប់​កាតព្វកិច្ច​ពន្ធ​ផ្សេងៗ​គ្នា​អាស្រ័យ​ទៅ​តាម​កម្ម​វត្ថុ​អាជីវកម្ម​របស់​គាត់។ ពន្ធ​ទាំង​នោះ​រួម​មាន​ដូចជា៖ ប្រាក់​រំដោះ​ពន្ធ​លើ​ផល​របរ​១​ភាគរយ, ពន្ធ​លើ​កាត់​ទុក, ពន្ធ​លើ​អាករ​តម្លៃ​បន្ថែម ១០ភាគរយ, ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក, អាករ​ពិសេស, អាករ​បំភ្លឺ​សាធារណៈ ...។ល។ ពន្ធ​នេះ​ត្រូវ​ធ្វើការ​គណនា​និង​ប្រកាស​ចាប់​ពី​ថ្ងៃ​ទី ០១ រហូត​ដល់​ថ្ងៃ​ទី២០ រៀងរាល់​ខែ​បន្ទាប់។

ឌី អិន ខេ ផ្ដល់​សេវា​ប្រឹក្សា​យោបល់​លើ​ផែន​ការ​ពន្ធ​ទៅ​តាម​កម្មវត្ថុ​អាជីវកម្ម​នីមួយ​ៗ, គណនា​និង​បំពេញ​លិខិត​ប្រកាស​ពន្ធ, ដំណើរ​ការ​បង់​ប្រាក់​នៅ​ធនាគារ, ដំណើរ​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​នៅ​គ្រប់​សាខា ទូទាំង​រាជធានី ខេត្ត...។ល។

ឯកសារ​តម្រូវ៖ វិក្កយបត្រ​លក់, វិក្កយបត្រ​ចំណាយ, និង​ឯកសារ​ពិពណ៌នា​អំពី​ស្តុក​ទំនិញ,​ បញ្ជី​ឈ្មោះ​បុគ្គលិក ...។ល។

សម្ដី​ពិត​របស់​អតិ​ថិជន