សេវាកម្ម​ចុះ​ប័ណ្ណប៉ាតង់​អាជីវកម្ម​ក្រុមហ៊ុន​ថ្មី

13-09-2018
...

ប្រសិន​បើ​អ្នក​បាន​សម្រេច​ចិត្ត​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា លោកអ្នក​ចាំ​បាច់​ត្រូវ​ធ្វើការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​។ ឌី.អិន.ខេ អាច​បម្រើ​សេវា​ទាំងនេះ​ជូន​លោកអ្នក​រហ័ស​ទាន់​ចិត្ត​ជាមួយ និង​ប្រសិទ្ធភាព​ទាំង​គុណភាព និង​តម្លៃ​សមរម្យ។

សេវា​របស់​យើង​រួមមាន៖
• ដំណើរការ​ស្វែងរក​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​ស្នើ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម
• រៀបចំ​ឯកសារ​ដើម្បី​ចុះ​ឈ្មោះ​ក្រុមហ៊ុន ហើយ​ដាក់​ស្នើ​ចុះ​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម
• ការ​ផ្តក់​វិញ្ញាបនបត្រ​ពាណិជ្ជកម្ម, លិខិត​អនុញ្ញាត​អាជីវកម្ម​ចំនួន​២​ច្បាប់, លក្ខន្តិកៈ​អាជីវកម្ម​ចំនួន ២ច្បាប់, ទម្រង់​ចុះ​ឈ្មោះ​ក្រុមហ៊ុន, និង​ត្រា​ក្រុមហ៊ុន។
• បែប​បទ​បង់​ប្រាក់​សេវា​រដ្ឋបាល​ទៅ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ដែល​មាន​សុពលភាព​០៣​ឆ្នាំ
• បន្ទាប់​ពី​បំពេញ​បែបបទ​សព្វ​គ្រប់​សម្រាប់​ការ​ចុះ​ឈ្មោះ ឌី.អិន.ខេ រក្សា​តាម​ដាន​ឯក​សារ​នូវ​គ្រប់​ដំណាក់​កាល ដើម្បី​ធានា​អោយ​ប្រាក​ដ៏​ថា វា​នឹង​រួចរាល់​មិន​លើស​ពី​រយៈ​០៤​សប្តាហ៍។

បន្ទាប់​នេះ​អ្នក​មាន​ក្រុមហ៊ុន​មួយ​ស្របច្បាប់​និង​ឥឡូវ​នេះ​អ្នក​អាច​ប្រកប​មុខ​ជំនួញ​របស់​លោក​អ្នក​បាន។

ឯកសារ​តម្រូវ៖
• ស្នើ​ឈ្មោះ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​បាន​(អាច​ត្រូវ​ប្ដូរ​ប្រសិន​បើ​ឈ្មោះ​នោះ​ត្រូវ​បាន​គេ​យក​ហើយ) ។
• បញ្ជាក់​អំពី​ប្រភេទ​ក្រុមហ៊ុន​របស់​លោកអ្នក។
• កិច្ចសន្យា​ជួល​ទីស្នាក់ការ ឬ​ប័ណ្ណ​កម្មសិទ្ធិ។
• បញ្ជាក់​អំពី​កម្មវត្ថុ​និង​គោល​បំណង​ចម្បង​របស់​អាជីវកម្ម។
• ឯកសារ​ធនាគារ​បញ្ជាក់​អំពី​ប្រាក់​ដើមទុន​មាន​យ៉ាង​តិច​បំផុត​១០០០​ដុល្លារ។
• រូបថត​ទីស្នាក់ការ​ក្រុមហ៊ុន​អោយ​ជាប់​ជាមួយ​អាសយដ្ឋាន។
• រូប​ថត​ប្រធាន​ក្រុមហ៊ុន​និង​ភាគហ៊ុន​និក​ទាំង​អស់​ចំនួន​០៣​សន្លឹក​ម្នាក់ៗ​ជាមួយ​និង​ទំហំ ៤ស.ម * ៦ស.ម។
• ថត​ចម្លង​អត្ត​សញ្ញាប័ណ្ណ​ឬ​លិខិត​ឆ្លងដែន ០៣ច្បាប់ម្នាក់ៗ។
• ឯកសារ​បន្ទាប់​បន្សំ​ផ្សេងៗ​និង​ស្នើសុំ​ប្រសិន​បើ​មាន​ការ​ចាំ​បាច់។

សំគាល់៖
បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​ពាណិជ្ជកម្ម​ពី​ក្រសួង​ពាណិជ្ជកម្ម​ហើយ លោកអ្នក​ចាំបាច់​ត្រូវ​តែ​បំពេញ​បែប​បទ​ដើម្បី​សុំ​ប័ណ្ណប៉ាតង់​សម្រាប់​ក្រុមហ៊ុន​ថ្មី​ជាមួយ​និង​នាយកដ្ឋាន​ពន្ធដារ​មិន​អោយ​លើស​រយៈ​ពេល១៥​ថ្ងៃ​។ ឌី.អិន.ខេ ក៏​អាច​បម្រើ​សេវា​នេះ​ជូន​ផង​ដែរ​។

សម្ដី​ពិត​របស់​អតិ​ថិជន