ស្នើ​សុំ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម

11-09-2018
...

ក្រុមហ៊ុន​មួយ​អាច​ស្នើ​ដោយ​​ស្ម័គ្រ​ចិត្ត​ទៅ​កាន់​ក្រសួង​ពាណិជ្ជកម្ម ថា​ក្រុមហ៊ុន​ត្រូវ​បាន​រំលាយ​ជា​ផ្លូវ​ការ​មាន​ន័យ​ថា​លែង​ស្ថិត​នៅ​ជា​នីតិ​បុគ្គល​តទៅ​ទៀត​។ ចំពោះ​ការ​រំលាយ​ដោយ​ស្ម័គ្រ​ចិត្ត ក្រុមហ៊ុន​ត្រូវ​ទៅ​កាន់​នាយកដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​បំពេញ​បែប​បទ​ចាំ​បាច់​មួ​ចំនួន​ដើម្បី​សុំ​លុប​ឈ្មោះ​ក្រុមហ៊ុន​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម។

សេចក្ដី​ស្នើសុំ​ត្រូវ​ដាក់​ជូន​ទៅ​ឱ្យ​ម្ចាស់​បំណុល​និង​ម្ចាស់​ហ៊ុន​សម្រាប់​សង​បំណុល​ខ្លះ ឬ​ទាំង​អស់​របស់​ក្រុមហ៊ុន​ក្នុងរយៈ​ពេល​ដែល​បាន​កំណត់​មួយ​។
សេវាកម្ម​របស់​ក្រុមហ៊ុន​ ឌី.អិន.ខេ លោក​អ្នក​ពុំ​ចាំ​បាច់​ពិបាក​ក្នុង​ការ​រត់ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​នោះ​ទេ ភ្នាក់ងារ​យើងខ្ញុំ​នឹង​ដំណើរ​ការ​ការងារ​ស្នើសុំ​ទាំង​អស់​ ដោយ​យើងខ្ញុំ​ធ្វើ​ដូច​ជា​បុគ្គលិក​របស់​លោក​អ្នក​ដែរ​។

ឯកសារ​តម្រូវ​រួមមាន៖ ពាក្យ​ស្នើសុំ​គំរូ គ, ប័ណ្ណ​ជម្រះ​បញ្ជី​សារពើ​ពន្ធ ចេញ​ដោយ​នាយកដ្ឋាន​ពន្ធដារ, ប្រតិវេទន៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​សហគ្រាស​ពាណិជ្ជកម្ម ... ។ល។

សម្ដី​ពិត​របស់​អតិ​ថិជន