
គ្រប់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមុនឆ្នាំ ២០១៦ គឺត្រូវបានចុះបញ្ជីដោយដៃប្រើប្រាស់និងទុកដាក់ឯកសារទាំងអស់ជាឯកសាររឹង (Hard Copy) ពោលគឺពុំប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មឡើយ។ ក្រោយពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ មកគឺតម្រូវក្រុមហ៊ុនទាំងអស់ត្រូវទៅចុះបញ្ជីឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យក្រុមហ៊ុនទៅតាមប្រព័ន្ធអនឡាញដែលក្រសួងនិងមានគណនីសម្រាប់ក្រុមហ៊ុននីមួយៗ។ ចំពោះក្រុមហ៊ុនណាដែលមិនបានទៅចុះឈ្មោះឡើយវិញ នោះអាចនឹងទទួលរងពិន័យឬក៏អាចត្រូវបានលុបឈ្មោះចេញពីបញ្ជីក្រសួងពាណិជ្ជកម្មតែម្ដង។
ក្នុងករណីបែប ឌី អិន ខេ អាចរៀបចំបញ្ជីក្រុមហ៊ុនឡើងជូនលោក-លោកស្រី ដើម្បីចុះបញ្ជីឡើងវិញតាមប្រពន្ធអនឡាញ។
ឯកសារតម្រូវ៖ សៀវភៅលក្ខន្តិកៈ វិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម បង្កាន់ដៃបងពន្ធអចលនទ្រព្យ កិច្ចសន្យាជួលទីតាំង ប៉ាតង់ ...។ល។