អំពី ក្រុមហ៊ុន ឌី.អ៊ិន.ខេ

សាវតារ
សេវាកម្ម ឌី.អិន.ខេ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឯកទ្ទេសអាជិព ដែលអាចផ្តល់ ជូននូវសេវាកម្មស្ទើរតែគ្រប់ប្រភេទដើម្បីជំនួយជាធនធាន និងបំពេញនូវតំរូវការរបស់អតិថិជន គ្រប់ស្រទាប់។ ក្រុមអ្នកជំនាញឯកទេ្ទសបានចំណាយពេលវេលារបស់ខ្លួននិងការខិតខំប្រឹងប្រែងយ៉ាងសស្រាក សស្រាំដើម្បី បំពេញនូវបំណងនិងការឆ្លើយតបទៅនឹងតំរូវការ និងការចង់បានទាំងអស់របស់ អតិថិជន។

“ ភាពញញឹមរបស់អតិថិជនគឺជាបំណងប្រាថ្នាធំបំផុតរបស់ ឌី.អិន.ខេ ”


សេវាជំនាញអាជីព
• សេវាចុះបញ្ជីពាណិជ្ជកម្មបើកក្រុមហ៊ុនថ្មីតូច និងធំ
• សេវាផ្លាស់ប្តូរអាស័យដ្ឋាន កែប្រែលក្ខន្តិកៈ ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុន
• សេវាការពារម៉ាកសញ្ញា កម្មសិទ្ធបញ្ញា និងភាពផ្តាច់មុខផលិតផល
• សេវាបន្តសុពលភាព ឬ ស្នើសុំប័ណ្ណប៉ាតង់ និងVATក្រុមហ៊ុនតូច ធំ
• សេវាប្រកាសពន្ធប្រចាំខែ និងបិទបញ្ជីគណនេយ្យប្រចាំឆ្នាំ
• សេវាចុះបញ្ជីសហគ្រាស និងធ្វើសៀវភៅការងារសម្រាប់ជនបរទេស

ទស្សនៈវិស័យ
• ជាសេវាកម្មមួយប្រកបដោយជំនាញអាជិពតាមរយៈការឆ្នៃប្រឌិតគំនិតថ្មីៗបន្ថែម ដើម្បីផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតនិងមានប្រសិទ្ធភាពខ្ពស់ទាំងគុណភាព និង តំលៃ។
• សេវាកម្មដល់ទីកន្លែង រហស័ទាន់ចិត្ត ផ្តល់នូវទំនុកចិត្តខ្ពស់ តំលៃសេវាទាប និង ជានិច្ចជាកាលតែងតែភ្ជាប់ទំនាក់ទំនងដោយភាតរៈភាពជាមួយអតិថិជន។

បេសកម្ម
ដើម្បីធានាអោយសំរេចបាននូវទស្សនៈវិស័យខាងលើ សេវាកម្ម ឌី.អិន.ខេ យើងខ្ញុំ បានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីអនុវត្តនូវបេសកម្មចំបងៗដូចខាងក្រោម៖
• ផ្តល់តែសេវាកម្មណាដែលយើងអាចធ្វើបានល្អបំផុត
• សេវាកម្មដល់ទីកន្លែង
• យកចិត្តទុកដាក់ជាអទិភាពនិងផ្តល់សេវាកម្មអោយបានរហ័សបំផុត
• បង្កើនទំនាក់ទំនងអាជិវកម្មយ៉ាងភាតរៈជាមួយអតិថិជន
• រក្សាគោលការណ៍ទទួលប្រាក់ថ្លៃសេវាទាបបំផុតដែលអាចធ្វើទៅបាន