អ្វីជាលក្ខន្តិកៈ?
លក្ខន្តិកៈគឺជាឯកសារមូលដ្ឋានដែលត្រូវតម្កល់នៅក្រសួងពាណិជ្ជកម្មសម្រាប់ការចុះបញ្ជីក្រុមហ៊ុនមូលធនមួយ។ ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មចែងថា ក្រុមហ៊ុនមូលធនត្រូវផ្ដល់នូវព័ត៌មាននៅក្នុងលក្ខន្តិកៈដែលមានដូចជា នាមករណ៍របស់ក្រុមហ៊ុន, កម្មវត្ថុឬគោលបំណងអាជីវកម្មរបស់ក្រុមហ៊ុន, ទីស្នាក់ការក្រុមហ៊ុន, ដើមទុនក្រុមហ៊ុន, ភាគហ៊ុន ...ជាដើម។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អាចកែប្រែលក្ខន្តិកៈរបស់ខ្លួនគ្រប់ពេលវេលាបាន។ ក្រុមហ៊ុនមូលធន អាចធ្វើការកែប្រែលក្ខន្តិកៈតាមសេចក្ដីសម្រេចពិសេស ប្រការនេះតម្រូវឱ្យមាននូវ សម្លេងភាគច្រើនមិនតិចជាងពីរភាគបីនៃសម្លេងឆ្នោតក្រុមហ៊ុន។ អ្នកកាន់កាប់ភាគហ៊ុននៃប្រភេទ ឬស៊េរីនៃប័ណ្ណភាគហ៊ុនមានសិទ្ធិបោះឆ្នោតជាប្រភេទឬជាស៊េរីដាច់ដោយលែកពីគ្នានៅពេលដែលសេចក្ដីស្នើសុំធ្វើការកែប្រែលក្ខន្តិកៈ។
ក្រុមហ៊ុនយើងខ្ញុំមានអ្នកជំនាញដែលអាចជួយលោកអ្នកក្នុងការប្រឹក្សានិងពិគ្រោះយោបល់ដោយឥតគិតថ្លៃទាក់ទងហ្នឹងការកែប្រែលក្ខន្តិកៈនេះ។ លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ (+855) 99 35 55 52 / (+855) 97 35 55 55 2 / (+855) 96 99 55 55 2 ។
ឯកសារតម្រូវមានដូចជា ពាក្យស្នើសុំគំរូ ខ, ប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ, ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន, លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន ...។ល។