ក្រុមហ៊ុននីមួយដែលនាំចូលផលិតផលនៅប្រទេសកម្ពុជាយើងគឺពួកគាត់តែងតែចង់ទទួលបាននូវភាពផ្ដាច់មុខផលិតផលនោះ ក្រោយពេលដែលពួកគាត់ទទួលបានភាពផ្ដាច់មុខនាំចូលផលិតផលនោះហើយ ពួកគាត់នឹងពុំមានការភ័យព្រួយថាមានគូរប្រកួតប្រជែងណាអាចនាំចូលផលិតផលនោះបានទេ។ ដើម្បីផ្ដាច់មុខផលិតផលបានពួកគាត់ត្រូវចុះបញ្ជីការពារម៉ាកសញ្ញាជាមុនសិន ហើយការទទួលសិទ្ធិការនាំចូលផ្ដាច់មុខផលិតផលមានសុពលភាពរយៈពេល២ឆ្នាំ។
ឌី អិន ខេ ជាអ្នកទទួលបន្ទុករៀបចំឯកសារទាំងអស់ដើម្បីដាក់ទៅកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្មដើម្បីចុះឈ្មោះការពារផលិតផល និងភាពផ្ដាច់មុខនៃផលិតផល។
ឯកសារតម្រូវ៖ កិច្ចសន្យាផ្ដល់សិទ្ធិពីម្ចាស់ផលិតផលដើម វិញ្ញាបនបត្រចុះបញ្ជីកម្មសិទ្ធិនៅក្រសួងពាណិជ្ជកម្ម ឯកសារក្រុមហ៊ុនទាំងអស់របស់ក្រុមហ៊ុន ...។ល។