ចម្លងតំណរភ្ជាប់

សេវាកម្ម | ឌីអិនខេ ភ្នាក់ងារសេវាកម្មពន្ធដារ
https://dnkservice.com/service-detail.php?id=12

សេវា​ស្នើ​សុំ​ពន្យារ​សុពលភាព ឬ ប័ណ្ណ​ប៉ាតង់​ថ្មី

ដាក់ផ្សាយថ្ងៃ: 13/10/2021
សេវា​ស្នើ​សុំ​ពន្យារ​សុពលភាព ឬ ប័ណ្ណ​ប៉ាតង់​ថ្មី អគ្គនាយកដ្ឋានពន្ធដារ

នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បែង​ចែក​នៃ​ប្រភេទ​ពន្ធ-អាករ​ជា​ច្រើន​ដើម្បី​ធ្វើការ​ប្រមូល​ពន្ធ​ទៅ​លើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គ្រប់​អាជីវកម្ម​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​បង់​ពន្ធប៉ាតង់​ប្រចាំ​ឆ្នាំ ហើយ​ប៉ាតង់​នេះ​ជា​ពន្ធ​ដែល​កំណត់​លើ​ផលរបរ​សរុប​ប្រចាំ​ឆ្នាំ​ដោយ​ចែក​ទៅ​តាម​កម្រិត អ្នក​ជាប់​ពន្ធ​តូច អ្នក​ជាប់​ពន្ធ​មធ្យម និង​អ្នក​ជាប់​ពន្ធ​កម្រិត​ធំ ហើយ​ពន្ធប៉ាតង់​នេះ​ត្រូវ​បង់​ក្នុង​អំឡុង​ពេល​ចាប់​ពី​ថ្ងៃទី ០១ ខែ​មករា ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា ជា​រៀងរាល់​ឆ្នាំ។ អ្នក​ជាប់​ពន្ធ​ដែល​មាន​សាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់​មុខ​របរ​អាជីវកម្ម​តែ​មួយ​នៅ​ក្នុង​ខេត្ត/ក្រុង​តែ​មួយ មិន​ចាំ​បាច់​បង់​ពន្ធប៉ាតង់​ផ្សេង​គ្នា​ទេ​ប៉ុន្តែ​បើ​មាន​មុខរបរ​អាជីវកម្ម​ខុស​ៗ​គ្នា ឬ​ស្ថិត​នៅ​ក្នុង​ខេត្ត/ក្រុង​ផ្សេងគ្នា​ត្រូវ​បង់​ពន្ធ​ប៉ាតង់​ទៅ​តាម​មុខរបរ​នីមួយ​ៗ និង​ទៅ​តាម​ខេត្ត/ក្រុង​ដោយ​ឡែក​ៗ​ពី​គ្នា។ អ្នក​ជាប់​ពន្ធ​ត្រូវ​ដាក់​តាំង​ឬ ​ព្យួរ​ប័ណ្ណប៉ាតង់​នៅ​ទី​កន្លែង​ប្រកប​អាជីវកម្ម​ជា​គោល​ដើម​របស់​ខ្លួន​។

ឌី អិន ខេ ​ផ្ដល់​សេវា​ផ្ដល់​ដូចជា ពិគ្រោះ​យោបល់​ផ្នែក​ពន្ធ​ឲ្យ​ត្រូវគ្នា​និង សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន  រៀប​ចំ​ឯកសារ​ដែល​បាន​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​បំពេញ​ទម្រង់​ឯកសារ​របស់​អគ្គនាយកដ្ឋាន​តាម​សំណុំ​ឯកសារ​គ្រប់​ដំណាក់​កាល​នៃ​ដំណើរ​ការ​ស្នើ​សុំ​ប៉ាតង់...

ឯកសារ​តម្រូវ​មាន​ដូចជា វិញ្ញាបនបត្រ​ក្រសួង​ពាណិជ្ជកម្ម  សៀវភៅ​លក្ខន្តិកៈ​ក្រុមហ៊ុន អត្តសញ្ញាណប័ណ្ណ  រៀបចំ​សម្រួល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ថតរូប ស្គែន​ម្រាមដៃ...។ល។

ផ្ដល់ការប្រឹក្សាដោយឥតគិតថ្លៃ

ទំនាក់ទំនង

អតិថិជនខ្លះៗយើងខ្ញុំ

...