ប្រសិនបើអ្នកបានសម្រេចចិត្តធ្វើជំនួញនៅប្រទេសកម្ពុជា លោកអ្នកចាំបាច់ត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម។ ឌី.អិន.ខេ អាចបម្រើសេវាទាំងនេះជូនលោកអ្នករហ័សទាន់ចិត្តជាមួយ និងប្រសិទ្ធភាពទាំងគុណភាព និងតម្លៃសមរម្យ។
សេវារបស់យើងរួមមាន៖
• ដំណើរការស្វែងរកឈ្មោះក្រុមហ៊ុនដែលបានស្នើ នៅក្នុងបញ្ជីឈ្មោះពាណិជ្ជកម្ម
• រៀបចំឯកសារដើម្បីចុះឈ្មោះក្រុមហ៊ុន ហើយដាក់ស្នើចុះបញ្ជីឈ្មោះពាណិជ្ជកម្ម
• ការផ្តក់វិញ្ញាបនបត្រពាណិជ្ជកម្ម, លិខិតអនុញ្ញាតអាជីវកម្មចំនួន២ច្បាប់, លក្ខន្តិកៈអាជីវកម្មចំនួន ២ច្បាប់, ទម្រង់ចុះឈ្មោះក្រុមហ៊ុន, និងត្រាក្រុមហ៊ុន។
• បែបបទបង់ប្រាក់សេវារដ្ឋបាលទៅក្រសួងពាណិជ្ជកម្មសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដែលមានសុពលភាព០៣ឆ្នាំ
• បន្ទាប់ពីបំពេញបែបបទសព្វគ្រប់សម្រាប់ការចុះឈ្មោះ ឌី.អិន.ខេ រក្សាតាមដានឯកសារនូវគ្រប់ដំណាក់កាល ដើម្បីធានាអោយប្រាកដ៏ថា វានឹងរួចរាល់មិនលើសពីរយៈ០៤សប្តាហ៍។
បន្ទាប់នេះអ្នកមានក្រុមហ៊ុនមួយស្របច្បាប់និងឥឡូវនេះអ្នកអាចប្រកបមុខជំនួញរបស់លោកអ្នកបាន។
ឯកសារតម្រូវ៖
• ស្នើឈ្មោះក្រុមហ៊ុនដែលអ្នកចង់បាន(អាចត្រូវប្ដូរប្រសិនបើឈ្មោះនោះត្រូវបានគេយកហើយ) ។
• បញ្ជាក់អំពីប្រភេទក្រុមហ៊ុនរបស់លោកអ្នក។
• កិច្ចសន្យាជួលទីស្នាក់ការ ឬប័ណ្ណកម្មសិទ្ធិ។
• បញ្ជាក់អំពីកម្មវត្ថុនិងគោលបំណងចម្បងរបស់អាជីវកម្ម។
• ឯកសារធនាគារបញ្ជាក់អំពីប្រាក់ដើមទុនមានយ៉ាងតិចបំផុត១០០០ដុល្លារ។
• រូបថតទីស្នាក់ការក្រុមហ៊ុនអោយជាប់ជាមួយអាសយដ្ឋាន។
• រូបថតប្រធានក្រុមហ៊ុននិងភាគហ៊ុននិកទាំងអស់ចំនួន០៣សន្លឹកម្នាក់ៗជាមួយនិងទំហំ ៤ស.ម * ៦ស.ម។
• ថតចម្លងអត្តសញ្ញាប័ណ្ណឬលិខិតឆ្លងដែន ០៣ច្បាប់ម្នាក់ៗ។
• ឯកសារបន្ទាប់បន្សំផ្សេងៗនិងស្នើសុំប្រសិនបើមានការចាំបាច់។
សំគាល់៖
បន្ទាប់ពីទទួលបានវិញ្ញាបនបត្រពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្មហើយ លោកអ្នកចាំបាច់ត្រូវតែបំពេញបែបបទដើម្បីសុំប័ណ្ណប៉ាតង់សម្រាប់ក្រុមហ៊ុនថ្មីជាមួយនិងនាយកដ្ឋានពន្ធដារមិនអោយលើសរយៈពេល១៥ថ្ងៃ។ ឌី.អិន.ខេ ក៏អាចបម្រើសេវានេះជូនផងដែរ។