សាខាក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ត្រូវមកកាន់ការិយាល័យចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម លើកលែងតែក្នុងករណីដែលមានសាខាចុះបញ្ជីពាណិជ្ជកម្មនៅក្នុងខេត្តរបស់ខ្លួន ដើម្បីធ្វើការចុះ បញ្ជីពាណិជ្ជកម្មដែលក្នុងករណីនេះសាខាក្រុមហ៊ុនពាណិជ្ជកម្មបរទេសត្រូវដាក់ពាក្យសុំទៅសាខានោះ។
ប្រសិនបើលោកអ្នកទទួលយកសេវាកម្មពីក្រុមហ៊ុន ឌី.អិន.ខេ យើងខ្ញុំលោកអ្នកពុំចាំបាច់ពិបាកក្នុងការរត់ការនៅក្រសួងពាណិជ្ជកម្មនោះទេ ភ្នាក់ងារយើងខ្ញុំនឹងដំណើរការស្នើសុំនិងទំនាក់ទំនងជំនួសលោកអ្នក ដោយយើងខ្ញុំធ្វើដូចជាបុគ្គលិករបស់លោកអ្នកដែរ អ្វីដែលលោកអ្នកគ្រាន់តែចាំចុះហត្ថលេខាតែប៉ុណ្ណោះ។
ឯកសារតម្រូវរួមមាន៖ ពាក្យស្នើសុំគំរូ ង, លក្ខន្តិកៈថតចម្លងមានបញ្ជាក់ត្រឹមត្រូវរបស់ក្រុមហ៊ុនមេ, វិញ្ញាបនបត្របង្កើតក្រុមហ៊ុនថតចម្លងមានបញ្ជាក់ត្រឹមត្រូវរបស់ក្រុមហ៊ុនមេ ... ។ល។